ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

របស់​ទិព្វ​​​ទាំង​៤​ យ៉ាងដែលមហាសេដ្ឋី Jack Ma ប្រើដើម្បីទទួលបាន​ជោគ​ជ័យ​មក​ដល់ថ្ងៃនេះ

2,340

មហាសេដ្ឋីទី១របស់ចិន លោកJack Ma ជាស្ថាបនិករបស់ក្រុមហ៊ុនលក់ដូរទំនិញOnline ដ៏ធំឈ្មោះ Alibaba។ លោកជាបុគ្គលជោគជ័យដ៏គួរឲ្យកោតសរសើរម្នាក់ ដែលអភិវឌ្ឍន៍ខ្លួនពីគ្រូបង្រៀនភាសាអង់គ្លេសនៅទីជនបទដ៏សាមញ្ញ មកជាមហាសេដ្ឋីជំនួញផ្នែកបច្ចេកវិទ្យាដ៏អស្ចារ្យជាងគេម្នាក់នៅចិន។ ប៉ុន្តែទម្រាំបានប៉ុណ្ណេះ ប្រវត្តិនៃការបង្កើតអាជីវកម្មរបស់លោកមានភាពជូរចត់បន្តិច។

លោក Jack Ma និយាយថា ខ្លួនលោកដែលធ្លាប់តែកាន់ប៊ិច កាន់ដី”ស” មកបង្រៀនសិស្ស តែបែជាប្រែក្លាយ ជាអ្នករកស៊ីខាងបច្ចេកវិទ្យាវិញនោះ គឺវាមិនងាយស្រួលឡើយ។ លោកបង្ហើបថា លោកទទួលបរាជ័យច្រើនពេកហើយក្នុងជីវិតនេះ ព្រោះលោកទទួលបានការមើលងាយ និងជំទាស់ពីអ្នកដទៃ ច្រើនស្ទើររាប់មិនអស់ ក្នុងការរកស៊ីបែបទីផ្សារអ៊ីនធឺណិតទាំងដែលលោកមិនដែលស្គាល់ថា អ្វីជាអ៊ីនធឺណិត ហើយអ្វីជាWebsiteផងនោះ។ ប៉ុន្តែលោកបានប្ដេជ្ញាចិត្តជម្នះឧបសគ្គទាំងនោះ រហូតលោកបានឈរនៅទីនេះ។

មហាសេដ្ឋីរូបនេះបាននិយាយពីដំណើរ នៃចាប់កំណើត Alibaba របស់ខ្លួនថា ដំបូងឡើយនៅឆ្នាំ១៩៩៥ លោកមានសំណាងបានទៅកាន់សហរដ្ឋអាមេរិក ដែលពេលនោះហើយបានធ្វើឲ្យលោកស្គាល់អុីនធឺណិតជាលើកដំបូង។ បើទោះជាលោក មិនដឹងថា អ៊ីនធឺណិតដំណើរបែបណា Website ដំណើរការដូចម្ដេច និងមិនដឹងពីការសរសេរCodeបែបណាក៏ដោយ ក៏ប៉ុន្តែ លោកបានប្រមើលមើលឃើញថា វិស័យអីុនធឺណិត នឹងមានភាពជឿនលឿនទៅថ្ងៃអនាគត ហើយក៏លោកមានគំនិតយ៉ាងមុតមាំមួយ ចង់រកស៊ីជុំវិញវិស័យនេះ។ ហេតុនេះហើយ នៅឆ្នាំ១៩៩៩ ពេលដែលលោកបានត្រលប់មកស្រុកនៅចិនវិញ លោកក៏បានកៀរគរមិត្ត២៤នាក់ដែលមានអ្នកខ្លះចេះផ្នែកនេះ និងអ្នកខ្លះក៏អត់ចេះ មកអង្គុយនិយាយគ្នានៅផ្ទះលោក ក្នុងគោលបំណងចូលរួមបង្កើតអាជីវកម្មនេះរួមគ្នា។ ប៉ុន្តែក្នុងរយៈពេល២ម៉ោងនេះនៃពិភាក្សាគ្នានោះលោកថា ក្នុងចំណោមមិត្តភ័ក្ដិទាំង២៤នាក់របស់លោកនោះ មានតែម្នាក់ប៉ុណ្ណោះដែលគាំទ្រគំនិតលោក ចំណែក២៣នាក់មិនគាំទ្រឡើយ។ ពួកគេបានលើកហេតុផលជំទាស់ច្រើនរាប់មិនអស់។ ពួកគេថាឲ្យលោកថា មិនចេះអ្វីទាក់ទងនឹងអ៊ីនធឺណិតផង មិនអាចរកស៊ីផ្នែកនេះបានទេ “កុំយកលុយទៅបោះចោលអី”

លោកJack Ma ថា “ហើយមិនមែនតែមិត្តភ័ក្ដិខ្ញុំទាំង២៣នាក់នេះទេ នៅមានគ្រួសារខ្ញុំទៀត។ ពួកគេមិនគាំទ្រខ្ញុំឡើយ។” យ៉ាងណាខ្ញុំនៅមានមិត្តភ័ក្ដិម្នាក់គាំទ្រខ្ញុំ គេនិយាយថា “បើសិនជាអ្នកចង់ធ្វើវាទៅហើយធ្វើទៅ។ ព្យាយាមធ្វើទៅ។” ជាមួយគ្នានេះ ខ្ញុំបានប្រកាន់ពាក្យក្នុងចិត្តមួយថា “No matter what one does, regardless of failure or success, the experience is a form of success in itself – មានន័យថា មិនថាបរាជ័យ ឬជោគជ័យទេ អ្វីមនុស្សយើងធ្វើគឺសុទ្ធតែជាបទពិសោធន៍”។ លោកMa ថា លោកតែនិយាយប្រាប់ខ្លួនឯងថា “You have got to keep trying, and if it doesn’t work, you always can revert back to what you were doing before- អ្នកត្រូវតែរក្សាការតស៊ូជាដាច់ខាត ហើយប្រសិនជាអាជីវកម្មនេះមិនដើរអ្នកនៅតែអាចត្រឡប់ក្រោយវិញបាន”

ជាកុសល ការតស៊ូរបស់ពិតជាបង្ហាញលទ្ធផលដ៏គួរឲ្យមោទនៈមែន ដោយសារក្រោយមកលោកក៏បានការគាំទ្រពីមិត្តភ័ក្ដិ១៧ផ្សេងទៀត ហើយចូលគ្នាលុយគ្នា ប្រមូលបានដើមទុនចំនួន៦ម៉ឺនដុល្លារ ក៏សរសេរWebsite និងបើកក្រុមហ៊ុនមួយគឺAlibaba នេះឡើងតែម្ដង។ ទីបំផុតសុបិនរបស់លោកបានក្លាយជាការពិត ដោយAlibaba ពិតជារីកចម្រើនខ្លួនលើសពីការរំពឹងទុក ហើយវាមានរកលុយឲ្យវិញរាប់ពាន់លានដុល្លារ ដែលធ្វើឲ្យក្លាយអ្នកមានជាងគេបំផុតនៅចិន។ បន្ទាប់ពីមានរឿងរាវដ៏សែនវែងឆ្ងាយ ទើបមកដល់ពេលនេះលោកJack Ma និយាយថា លោករកឃើញមនុស្សភាគច្រើនបរាជ័យដោយសារ ខ្វះនូវចំណុចទាំង៤នេះ គឺ៖

១. គ្មានចក្ខុវិស័យសម្លឹងមើលឱកាសនៅពេលអនាគត (Being myopic to opportunity)
២. មើលងាយឱកាស (Looking down on opportunities )
៣. គ្មានចំណេះដឹង ខ្វះស្វែងយល់ឲ្យបានម៉ត់ចត់ (Lacking understanding)
៤. មិនសកម្ម ឬតស៊ូបញ្ចេញសកម្មភាពឆាប់រហ័សទាន់ពេលវេលា (Failing to act quickly enough)

ជាមួយគ្នានេះ លោកJack Ma ក៏មានសម្ដីមួយឃ្លាទៀតផងដែរ ឲ្យមនុស្សជំនាន់ក្រោយគិត និងប្រឹងប្រែងកុំបង្អង់ ដោយលោកនិយាយថា “If you’re still poor at 35, you deserve it! – ប្រសិនបើអាយុ៣៥ឆ្នាំហើយអ្នកនៅតែក្រទៀតនោះ អ្នកសមមុខហើយ” មានន័យថា នៅមុនអាយុ៣៥ឆ្នាំ ទាន់ខ្លួននៅខ្លួនមនុស្សគ្រប់គ្នាត្រូវតែខំប្រឹងប្រែង ដើម្បីធ្វើយ៉ាងណាឲ្យខ្លួនឯងមានជីវិតភាពធូរធារឡើង តែក្រោមអាយុ៣៥ហើយនៅតែមិនមានទៀតនោះ គឺពិបាកក្លាយជាអ្នកមាននឹងគេណាស់៕

កែសម្រួលដោយៈMr365

Comments
Loading...