ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

រំជួលចិត្តណាស់! បុរស​ម្នាក់​ដាក់​ចិត្ត​គូរ​គំនូរ​រៀប​ការ​ទាំង​ស្រណោះឱ្យ Bird និង Tangmo ដោយសារតែ…

99

ថៃ៖ កាលពីថ្មីៗនេះ រូបគំនូរឌីជីថលមួយសន្លឹក របស់ Tangmo និង គូស្នេហ៍នាយ Bird ត្រូវបានគេចែករំលែកពេញបណ្តាញសង្គម ព្រោះតែមើលទៅវាពោរពេញដោយភាពរីករាយ និង សោកសៅលាយឡំគ្នា ជាពិសេសគឺចំពោះចំណងស្នេហាព្រាត់រស់ស្លាប់។

យ៉ាងណាមិញ ម្ចាស់ស្នាដៃគំនូរមួយនេះត្រូវបានគេរកឃើញថា ជាយុវជន​មួយ​រូប​ដែល​មាន​ឈ្មោះ​ថា​ Bigsho ជា​អ្នក​គំនូរ​ឌីជី​ថល​មួយ​រូប​ដែល​មាន​ស្នាដៃគួរឱ្យកត់សម្គាល់។

Bigsho បានបង្ហើបប្រាប់អ្នកសារព័ត៌មាន Dara Daily ថា ៖ «លោកបានគូររូបមួយនេះមួយរយៈមកហើយ ដោយ​ចាប់​តាំងពី​បាន​តាម​ដាន​ទទួល​ដឹង​ពី​រឿង​រ៉ាវ​ស្នេហា​ដ៏រំជួលចិត្តរបស់នាយ Bird និង Tangmo។ ស្នេហា​របស់​ពួក​គេ​ហាក់​ដក់​ជាប់​ក្នុង​ចិត្ត​លោក​ជា​ខ្លាំង ដោយ​ម្នាក់ៗ​សុទ្ធ​តែ​មាន​ភក្តី​ភាព​ចំពោះ​គ្នា តែ​ចុង​ក្រោយ​អ្នក​ទាំង​ពីរ​បែរ​ជា​មិន​បាន​នៅជាមួយគ្នា។ វាជារឿងស្នេហាដ៏ស្រស់ស្អាត និង សោកសៅក្នុងពេលតែមួយ»៕

Comments
Loading...