ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

វ័យ២៦ឆ្នាំCEOម្នាក់នេះ ពាក្យ​មួយឃ្លា ដែលជាចម្លើយនៃភាពជោគជ័យរបស់លោក

1,634

អតីតកាលដែលធ្លាប់ជាក្មេងប្រុសរៀនផ្លោះថ្នាក់៤កម្រិតក្នុងបឋមសិក្សា បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅអាយុបានត្រឹមតែ១៤ឆ្នាំ អាយុទើបតែបាន១៦ឆ្នាំក៏មានគំនិតបង្កើតក្រុមហ៊ុនធ្វើ web design ដោយខ្លួនឯង រហូតដល់អាយុ១៨ឆ្នាំបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ និងចាប់ផ្ដើមដំណើរការណ៍អាជីវកម្មរបស់ខ្លួនជាក្រុមហ៊ុនផ្សព្វផ្សាយតាមទូរស័ព្ទដៃនៅវ័យ១៩ឆ្នាំ។ តើក្មេងប្រុសរូបនេះ អាចធ្វើបែបនេះយ៉ាងដូចម្ដេចបាន ?

បើគ្រាន់តែនិយាយថាក្មេងប្រុសនេះបច្ចុប្បន្នជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផ្សព្វផ្សាយតាមទូរស័ព្ទដៃមួយ ប្រហែលជាមានមនុស្សតិចតួចណាស់ដែលចាប់អារម្មណ៍ស្គាល់ថាជាបុគ្គលជោគជ័យណាម្នាក់។ តែបើនិយាយថាបុគ្គលដែលមានដើមកំណើតជាជនជាតិកាណាដាគឺលោក Brain Wong ដែលជាម្ចាស់ក្រុមហ៊ុន Kiip នោះអ្នកនឹងស្គាល់ថាលោកជានរណា ក៏ព្រោះតែភាពអស្ចារ្យនៅវ័យក្មេងខ្ចីរបស់លោកកំពុងតែទាក់ទាញចំណាប់អារម្មណ៍មនុស្សទូទាំងពិភពលោកនេះឯង។

សំណួរចោទសួរថាលោកធ្វើបានយ៉ាងដូចម្ដេច ត្រូវបានលោកផ្ដល់ចម្លើយឲ្យយ៉ាងខ្លី តែប្រកបដោយអត្ថន័យបំផុតក្នុងបទសម្ភាសន៍មួយរបស់ Elitedaily ថា “គ្រប់យ៉ាងគឺកើតឡើងចេញពីកម្លាំងជំរុញ”។ នាយកប្រតិបត្តិវ័យ២៦ឆ្នាំរូបនេះ បានប្រៀបវាដូចទៅនឹងអារម្មណ៍ដែលស្រវឹងឈ្លក់វង្វេងទៅនឹងការសម្រេចគោលដៅ ភាពសំខាន់នៃការដែលអាចឈរយ៉ាងមានមោទនភាពចេញរូបរាងជាជំនួញមួយបាន និងការបូជាលះបង់ដើម្បីធ្វើយ៉ាងណាឲ្យអាជីវកម្មនោះបានជោគជ័យ។

ទោះជាយ៉ាងណាក៏ដោយ ការដែលអាចមានកម្លាំងជំរុញរុញច្រានអ្នកឲ្យបន្តទៅមុខបាន លុះត្រាតែអ្នកដើរស្របតាមបេះដូងរបស់អ្នក មានន័យថាជាការធ្វើនូវអ្វីដែលជាចំណង់ចំណូលចិត្តរបស់ខ្លួន។ ប៉ុន្តែអ្វីដែលសំខាន់លើសពីនេះទៅទៀតគឺជាការស្គាល់ច្បាស់អំពីអ្វីជាថាមពលអស្ចារ្យរបស់អ្នក ឬជាអ្វីដែលអ្នកធ្វើល្អបានលើសគេនេះឯង។ ដូចលោក Brain Wong បានលើកឡើងថា៖ “មិនខ្វល់ថាអ្នកគឺជានរណា ឬកំពុងធ្វើអ្វីនៅក្នុងជីវិតរបស់អ្នកនោះទេ អ្នកមាននូវថាមពលអស្ចារ្យ។ ហើយនេះខ្ញុំចង់សំដៅទៅលើអ្វីដែលអ្នកធ្វើបានល្អជាងអ្នកដទៃ ដែលប្រសិនជាអ្នកមិនយកវាមកប្រើទេ នោះអ្នកឆ្កួតហើយ។”

កែសម្រួលដោយ:Mr365

 

Comments
Loading...