ជាផ្លូវការហើយ! ព្រះមហាក្សត្រ សម្រេចបញ្ចប់គោរមងារ «ឧកញ៉ា» ពី ឌួង ឆាយ ហើយ

នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ នេះ សម្ដេច សាយ ឈុំ បាន​ក្រាបបង្គំទូលថ្វាយ​ព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមសំណើសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសំណើលេខ ២១០ លស ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដោយស្នើសុំបញ្ចប់គោរមងារ ឧកញ៉ា ពីឧកញ៉ា ឌួង ឆាយ ។

ស្រាប់តែនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១ នេះ សម្ដេច សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យតាមការត្រាស់បង្គាប់របស់ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ នរោត្តម សីហមុនី បញ្ចប់គោរមងារ «ឧកញ៉ា» ពី ឧកញ៉ា ឌួង ឆាយ ហើយ ៕

ឌួង ឆាយ
Comments (0)
Add Comment