ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

លោក​ Walt Disney ៖ ​«​វិធី​ក្នុង​ការ​ចាប់​ផ្ដើម​ធ្វើ​អ្វី​មួយ​នោះ គឺ​ត្រូវ​ឈប់​និយាយ​ហើយ​ធ្វើ​ភ្លាម​»

1,615

«វិធីក្នុងការចាប់ផ្ដើមធ្វើអ្វីមួយនោះ គឺត្រូវឈប់និយាយហើយធ្វើភ្លាម»។ នេះជាសម្ដីរបស់លោក Walt Disney ដែលជាអ្នកជំនាញផលិតរឿងគំនូរជីវចលអាមេរិក។ ក្នុងន័យនេះលោកចង់ គូសបញ្ជាក់ថា បើមិនព្រមឈប់និយាយ ហើយចាប់ផ្ដើមធ្វើទេ នោះការងារនោះគ្មានថ្ងៃអាចចាប់ផ្ដើម និង បញ្ចប់បានឡើយ។

ការនិយាយ និង ពិភាក្សាគ្នាមុនពេលចាប់ផ្ដើមធ្វើអ្វីមួយគឺពិតជាសំខាន់ ដើម្បីដឹងច្បាស់ថា គួរធ្វើអ្វី និង ធ្វើយ៉ាងដូចម្ដេច។ ប៉ុន្តែបើអ្នកនិយាយ ឬ ជជែករហូតហើយមិនព្រមចាប់ផ្ដើមទេ នោះកុំសង្ឃឹមថា អាចធ្វើវាចេញជារូបរាងឲ្យសោះ។

ការធ្វើឡើងបែបនេះ គឺដោយហេតុថា មានមនុស្សមិនតិចទេ ដែលចូលចិត្តនិយាយបែបនេះបែបនោះ តែមិនដែលឃើញមានលទ្ធផលអ្វីនោះឡើយ ព្រោះគិតតែនិយាយ តែមិនព្រមចាប់ផ្ដើមធ្វើ។ អ៊ីចឹងហើយ កុំចាំដល់ខកពេល ពោលគឺត្រូវចាប់ផ្ដើមអ្វីដែលអ្នកចង់ធ្វើ ទោះបីជាជួបបញ្ហាក៏ដោយ អ្នកប្រាកដជាដឹងច្បាស់ថា វាមានលក្ខណៈយ៉ាងដូចម្ដេច ព្រោះការគិត និង ភាពជាក់ស្តែងមិនអាចដូចគ្នាទាំងស្រុងនោះទេ៕

កែសម្រួលដោយៈMr365

Comments
Loading...