ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

វិធីសាស្រ្ត​​បែងចែក​ចំណូល ពីមហាសេដ្ឋី​ហុងកុង ​​លី​ កាស៊ីង​​​ ​​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ក្រ

2,122

លោក លី កាស៊ីង (Li KA-SHING ) ដែលជាមហាសេដ្ឋីហុងកុង និង ជាមនុស្សគំរូម្នាក់ដែលបានខិតខំតស៊ូពីជីវិតក្រីក្រ រហូតក្លាយអ្នកមានកំពូលនៅហុងកុង។ មហាសេដ្ឋីរូបនេះ បានចែករំលែកនូវរូបមន្តផ្ទាល់ខ្លួនដើម្បីអាចរស់នៅក្នុងភាពសម្បូរសប្បាយ ហើយនិយាយដោយសាមញ្ញគឺ កុំឲ្យធ្លាក់ខ្លួនសភាពក្រីក្រ។ ទាំងនេះជាក្បូនបែងចែកចំណូល៖

១) ចំណាយ៣០ភាគរយសម្រាប់ការចំណាយក្នុងការស់នៅ ៖ ក្នុងការរស់នៅប្រចាំថ្ងៃ អ្នកមិនបាច់ចាំចំណាយច្រើនហួសហេតុពេកនោះទេ។ បរិភោគសាមញ្ញ និង ស្លៀកពាក់សាមញ្ញ គឺវាបានណាស់ទៅហើយ។ កុំចំណាយខ្ជះខ្ជាយខ្លាំងពេក ព្រោះបើចំណាយហួសហេតុ អ្នកនឹងគ្មានសល់លុយដើម្បីធ្វើអ្វីដែលមានប្រយោជន៍នោះឡើយ អ៊ីចឹងហើយបានជា លោក លី កាស៊ីងឲ្យចំណាយត្រឹមតែ៣០ភាគរយប៉ុណ្ណោះ ឬ លើសខ្វះបន្តិចបន្តួច។

 

២) ២០ភាគរយ លើការពង្រីកបណ្ដាញ ឬ ទំនាក់ទំនង៖ ចង់ជោគជ័យក្នុងជីវិត អ្នកមិនអាចធ្វើអ្វីតែម្នាក់ឯងបាននោះទេ គឺត្រូវការស្គាល់មនុស្សច្រើន។ ដូច្នេះហើយត្រូវហ៊ានចំណាយលុយដើម្បីធ្វើកិច្ចការផ្សេងៗ ដែលអាចជួយឲ្យអ្នកស្គាល់មនុស្សកាន់តែច្រើនជាងមុន តាមរយៈការចូលរួមក្នុងសិក្ខាសាលា វគ្គបណ្ដុះបណ្ដាល ឬ កម្មវិធីផ្សេងៗដែលមានមនុស្សសំខាន់ៗចូលរួម។

៣) ១៥ភាគរយលើការរៀនសូត្រ៖ ត្រូវចាំថា ទោះបីជាអ្នកស្ថិតក្នុងស្ថានភាពណា អាយុប៉ុន្មាន ឬ តួនាទីអ្វីនោះឡើយ ការរៀនសូត្រគ្មានថ្ងៃបញ្ចប់នោះឡើយ។ ដូច្នេះហើយកុំខ្លាចការចំណាយដើម្បី រីកចម្រើនទៅមុខ។

៤) ១០ភាគរយលើការធ្វើដំណើរកម្សាន្ត៖ ការកម្សាន្តធ្វើឲ្យអារម្មណ៍របស់អ្នកភ្លឺថ្លា និង ស្រស់ស្រាយ។ ដូច្នេះហើយ កុំធ្វើការប្រៀបដូចជាមនុស្សយន្តពេក ពោលគឺត្រូវរកពេលវេលាខ្លះដើម្បីកម្សាន្តអារម្មណ៍។ បើមិនដើរកម្សាន្តខ្លះទេ អ្នកនឹងមិនអាចមានគំនិតថ្មីៗសម្រាប់ជីវិតនោះឡើយ។

៥) ២៥ភាគរយ លើការវិនិយោគ៖ កុំពឹងលើប្រភពចំណូលតែមួយឲ្យសោះ ព្រោះវាគ្រោះថ្នាក់ខ្លាំងណាស់នៅពេលដែលប្រភពចំណូលមួយនោះបញ្ចប់។ ត្រូវវិនិយោគឲ្យច្រើនលើវិស័យផ្សេងៗដែលឃើញថា មានឱកាសដើម្បីអាចទាញយកចំណូលនៅពេលខាងមុខ។ ធ្វើដូច្នេះអ្នកនឹងមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ៕

កែសម្រួលដោយៈMr365

Comments
Loading...