ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

​ទស្សនៈជូគឺលាង​ ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

1,905

«ជឿជាក់ជ្រុលហួសហេតុពេក នាំឲ្យបរាជ័យ» ។ នេះជាគតិរបស់លោកជូគឺលាង (Zhuge Liang )ទីប្រឹក្សាដ៏អស្ចារ្យរបស់លីវប៉ី ក្នុងរឿងសាមកុក ដែលរឿងបែបប្រវត្តិសាស្ត្ររបស់ចិន។ ក្នុងន័យនេះ លោកចង់បញ្ជាក់ថា ភាពជឿជាក់គឺពិតជាសំខាន់ ប៉ុន្តែកុំជឿជាក់ជ្រុលហួសហេតុ រហូតដល់ថ្នាក់លែងប្រើខួរក្បាលគិតបន្តទៀត ដែលនេះនាំឲ្យបរាជ័យមិនខាន។

មនុស្សជាច្រើន ជឿជាក់ជ្រុលលើបទពិសោធន៍របស់ខ្លួន ដោយមិនព្យាយាមគិតបន្តទៀត ក្រែងមានអ្វីប្រែប្រួល ព្រោះមិនប្រាកដថា ពីមុនធ្វើបែបហ្នឹងជោគជ័យ ហើយឥឡូវជោគជ័យទៀតនោះឡើយ ព្រោះស្ថានភាពផ្សេងគ្នា និង ពេលវេលាខុសគ្នា។ អ្នកខ្លះជឿជាក់លើគេពេក ក៏មិនប្រើការគិតអ្វីច្រើនដែរ គឺចេះតែយល់ព្រម ឬ ក៏បណ្ដោយទៅតាមអ្វីដែលគេចង់បាន ឬ លើកឡើង ប៉ុន្តែដល់ចុងក្រោយគឺទើបដឹងថា ខកចិត្ត។

វាមានទម្រង់នៃការជឿជាក់ជាច្រើនទៀត ដែលយើងមាន និង ប្រើក្នុងជីវិតជាក់ស្ដែង។ ប៉ុន្តែ មិនថា ជឿជាក់លើសមត្ថភាពខ្លួន ឬ ជឿជាក់លើអ្នកដទៃទៀត សូមកុំជឿជាក់ជ្រុលពេក ព្រោះបើជឿជាក់ជ្រុលហួសហេតុពេកនោះ នឹងធ្វើឲ្យអ្នកខកចិត្ត និង បរាជ័យធំធេងផងក្នុងជីវិតដែរ៕

កែសម្រួលដោយៈM365

Comments
Loading...