ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

​សុភាសិត​អ៊ីស្រាអែល​៖​​«​បើ​អ្នក​មិន​ទាន់​ឃើញ​នឹង​ភ្នែក​ សូម​កុំ​ទាន់​​និយាយ​»

1,982

ក្នុងសង្គមបច្ចុប្បន្ន សម្បូរខ្លាំងណាស់អ្នកបញ្ចេញគំនិត និង វាយតម្លៃរឿងនេះរឿងនោះ ហើយពេលខ្លះសូម្បីតែមិនទាន់ដឹងរឿងច្បាស់ផង ពោលគឺគ្រាន់តែឮគេនិយាយ ឬ ដឹងរឿងតែជ្រុងតូចមួយសោះក៏ដោយ។

មកដល់ចំណុចនេះ គេនឹកឃើញសុភាសិតអ៊ីស្រាអែល បានលើកឡើងថា ៖«បើអ្នកមិនទាន់ឃើញនឹងភ្នែក សូមកុំទាន់និយាយ»។ ឃ្លានេះចង់ដាស់តឿនថា មុននឹងនិយាយអ្វីមួយ ត្រូវដឹង ឬ ឃើញរឿងទាំងនោះជាក់ស្ដែងសិន ពោលគឺមិនមែនចេះតែនិយាយឲ្យតែរួចពីមាត់នោះទេ។ ការនិយាយ ឬ វាយតម្លៃអ្វីមួយទាំងមិនទាន់ដឹងរឿងគ្រប់ជ្រុងជ្រោយផងនោះ វាធ្វើឲ្យពាក្យសម្ដី ឬ គំនិតដែលលើកឡើងមកនោះ គឺគ្មានតម្លៃអ្វីទាល់តែសោះ ក្រៅតែពីបង្កជាបញ្ហាទៅវិញ។

បញ្ហាជាច្រើនកើតឡើងមិនចេះចប់មិនចេះហើយ ព្រោះតែសម្បូរតែមនុស្សឆាប់វាយតម្លៃ ដោយមិនទាន់បានដឹងរឿងច្បាស់ ជាហេតុនាំឲ្យរឿងខ្លះ «ស»បែរជា«ខ្មៅ» ចំណែក«ល្អ»បែរជា«អាក្រក់»

សម្រាប់អ្នកដែលមានចំណេះដឹងគ្រប់គ្រាន់ គេកម្រនឹងសន្និដ្ឋានអ្វីមួយផ្ដេសផ្ដាសខ្លាំងណាស់ ពោលគឺទាល់តែពួកគេទទួលអ្វីជាសំអាងគ្រប់គ្រាន់សិន។ ដូច្នេះ មុនពេលនិយាយអ្វីមួយក៏ដោយ ជាពិសេសពាក់ព័ន្ធនឹងការវាយតម្លៃអ្វីមួយ សូមគិតឲ្យបានច្បាស់ ហើយត្រូវទទួលបានព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយសិន ទើបធ្វើឲ្យសម្ដីដែលនិយាយចេញទៅវាមានតម្លៃ និង មិនប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ៕

កែសម្រួលដោយៈMr365

Comments
Loading...