ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

3ចំនុចដែល​​សហគ្រិន​​មិន​សូវ​និយាយ​ឱ្យ​ដឹង

1,458

សង្គមមនុស្សបច្ចុប្បន្ន​នេះស្រេកឃ្លានចង់​បានការផ្ទាប់​ចិត្តភ្លាម គឺយើង​ចង់បានពេល​នេះ ក្នុងរបៀប​ដែលលឿន​បំផុត។ សូម្បីតែភាព​ជាសហគ្រិន​ក៏ប្រែប្រួលច្រើនខុស​ពីមុនដែរដែលរហូត​ដល់អ្នកខ្លះធានាអះអាង​រកលុយឱ្យបានច្រើនក្នុងពេល​ដ៏ខ្លី ឬមានវិធីរកលុយ​ដែលហូរចូលមិន​ដាច់គ្មានពេល​សម្រាកជាដើម។ ការពិតមួយ​ដែលមនុស្សគ្រប់គ្នា​ត្រូវចាំគឺគ្មាន​ផ្លូវកាត់ ឬរូបមន្ត​ទិព្វណាមួយដែល​ជួយគណនីធានាគារ​របស់អ្នកកើនលុយ​យ៉ាងច្រើនលើស​លប់ក្នុងពេលតែ​មួយយប់​នោះទេ។ សហគ្រិន​ថ្មោងថ្មី ឬអ្នកចង់ក្លាយ​ខ្លួនជាសហគ្រិនត្រូវ​ចាំទុកថា សហគ្រិនពិត​ប្រាកដគឺជាមនុស្ស​ដែលដឹងច្បាស់ថា​ផ្លូវដែលនៅចំពោះមុខ​គេត្រូវដើរដោយ​លំបាក ហើយជោគជ័យ​ភ្លាមៗគឺជាករណី​កម្រមាន​ណាស់។ ដូច្នេះអ្នក​ត្រូវ៖

១/ ដឹងច្បាស់ថាបរាជ័យអាចនឹងកើតមាន

សហគ្រិនជាមនុស្ស​ដែលក្លាហាន ជាមនុស្ស​ដែលដឹងថាគ្មាន​ការធានាណាមួយដែល​មិនឱ្យគេដើរដួល​នោះទេ។ បើគ្មានការ​ប្រថុយទេ ក៏គ្រាន់​លទ្ធផលធំដុំដែរ ហើយអ្នក​ត្រូវតែជាមនុស្ស​ដែលហានទទួល​ស្គាល់បរាជ័យ​។ អ្នកមិនចង់ឱ្យវាកើត​ឡើងទេ ប៉ុន្តែអ្នកត្រូវ​យល់ឱ្យច្បាស់ថា វាអាចនឹង​កើតឡើងបាន ហើយអ្នក​ត្រូវតែប្តេជ្ញាចិត្ត​រៀនសូត្រពីបរាជ័យ​បើអ្នកបានជួបវា។

២/ ស្ម័គ្រចិត្តធ្វើកិច្ចការដែលលំបាក

សូមទៅសួរសហគ្រិន​ជោគជ័យភាគច្រើន​មើល តើការងារប្រចាំ​ថ្ងៃរបស់គេមានស្ថានភាព​ដូចម្តេចខ្លះនៅពេល​គេចាប់ផ្តើមដំណើរ​ដំបូងៗ? គេប្រហែល​ជាឆ្លើយថា​គេក្រោកទៅធ្វើការមុន​ពេលថ្ងៃរះ ហើយត្រឡប់ពី​ធ្វើការវិញ​ក្រោយពេលថ្ងៃលិច​។ ដូច្នេះ អ្នកត្រូវតែស្ម័គ្រចិត្ត​ធ្វើការ។ មនុស្ស​ទាំងអស់​មានពេលដូចគ្នា ប៉ុន្តែមិនមែន​មនុស្សគ្រប់គ្នាប្តេជ្ញា​ចិត្តធ្វើការឱ្យអស់ពីកម្លាំង​កាយចិត្តដើម្បី​បង្កើតមុខជំនួញ​ផ្ទាល់ខ្លួនទេ។

 

៣/ ស្ម័គ្រចិត្តរៀនជាប្រចាំ

សហគ្រិនជោគជ័យ​គឺជាមនុស្សដែលរៀន​មិនចេះចប់ គឺគេតែងតែ​ស្វែងរកឱកាស​ដើម្បីស្រូបយក​ពត៌មាន និងចំណេះ​ដឹង។ បើទោះបីមាន​ពេលតិចតួច ឬមិនមានពេល​ទំនេរសោះ ក៏សហគ្រិន​ជោគជ័យព្យាយាម​បង្កើតពេល​វេលាអានសៀវភៅ បង្កើត​បណ្តាញជាមួយ​មនុស្សដែលមាន​ចិត្តដូចគ្នា និងបង្កើតទំនាក់ទំនង​ជាមួយមនុស្សដែល​មានបទពិសោធន៍​ច្រើនដែរ។ ការធ្វើ​ជាសហគ្រិនមិនមែន​ជារឿងងាយស្រួល ប៉ុន្តែរឿង​អស្ចារ្យអាចកើត​ឡើងនៅ​ពេលអ្នកយល់ថា ជោគជ័យភ្លាមជាករណី​កម្រ ហើយអ្នកត្រៀម​ខ្លួនជាស្រេច​ដើម្បីធ្វើការគ្រប់​បែបយ៉ាង៕

កែសម្រួលដោយៈMr365

Comments
Loading...