ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

៤ ចំនុចអ្នកត្រូវតែរៀនត្រាប់តាមសត្វឥន្រ្ទី បើអ្នកចង់ជោគជ័យក្នុងជីវិត

2,848

នៅពេលដែលខ្ញុំបានអានរឿង Bald Eagle (ឥន្ទ្រីទំពែក ឫឥន្ទ្រីក្បាលសរ) ពីមធ្យោបាយ នៃការរស់នៅរបស់វា ខ្លួនខ្ញុំក៏បានចាប់ផ្តើមគិតថា បើអ្នកជំនួញយកយកចំនុចនោះមកសិក្សាស្វែងយល់ សួរថាតើអ្នកជំនួញនោះ អាចសិក្សាអ្វីខ្លះពីវា នៅក្នុងភាពដែលអាចក្លាយទៅជាអ្នកជោគជ័យ ខាងក្រោមនេះគឺជាអត្ថបទស្តីពីភាព យល់ឃើញរបស់ ខ្ញុំចំពោះ Bald Eagle (ឥន្ទ្រីទំពែក ឫ ឥន្ទ្រីក្បាលសរ)។

១. ចក្ខុវិស័យ

(Bald Eagle) ជាបក្សីមួយប្រភេទដែលយើងអាចមើលឃើញវា ហើរនៅលើអាកាសដ៏សែនខ្ពស់ តែភ្នែករបស់វាអាចមើលឃើញមើល លើផែនដីបានយ៉ាងច្បាស់។ ជាពិសេសវាអាចចាប់ត្រីដែល នៅក្នុងទឹកបានដោយវាអាចមើល នៅក្នុងចម្ងាយបានយ៉ាងឆ្ងាយផងដែរ។ វាក៏អាចឃើញ សសៃតួច ៗដែលនៅក្នុងទឹក ពីលើទីខ្ពស់ជាច្រើនគីឡូរ វាធ្វើសំបុកនៅទីខ្ពស់ ឫនៅចំណុះ ដែលវាអាចមើលបានល្អពីអ្វីដែលអាចកើតឡើងដើម្បីផ្តល់នូវសុវត្ថិភាពរបស់វា។ ហើយអ្នកជំនួញគួរតែមានភ្នែកដូចជាបក្សី មួយក្បាលនេះ (Bald Eagle) គឺអាចមើលឃើញ នូវអ្វីដែល បាន កើតឡើយនៅលើទីផ្សា ដែលបានកើតឡើងនៅពេលនេះ នឹងនៅថ្ងៃអនាគត ដ៏សែនវែងឆ្ងាយ ហើយនឹងកំណត់សំគាល់នូវសក្តានុពល អតិថិជនរបស់ ខ្លួនថាពួកគេត្រូវការអ្វី ចង់បានអ្វី ហើយត្រូវធ្វើវាអោយបានភ្លេមៗ គឺត្រូវចេះ ចាប់យកនូវឳកាស នោះអោយបាន។ នៅពេលនោះផង ដែលអ្នកក៏ត្រូវមានសតិគ្រប់ពេលវាលានូវអ្វីដែល ជាភាពអវិជ្ជាជុំវិញខ្លួន ដូចជា ការស្មានទុក ឬកាលស្រោបទាញពីបរិស្ថានជំវិញហើយនឹងការប្រុងប្រៀបសកម្មភាពទប់ទល់បានភ្លាមៗ។

២. ចំណេះដឹង

Bald Eagles (បក្សីទំពែក) ក៏បានបញ្ជក់ពីដែនដីអណាខេត្ររបស់វាផងដែល ជាមួយនឹងរដូវ កាលតំបន់ទី តាំងសំបុក ភ្នំ សមុត្រ ទន្លេរ ព្រៃប្រឹក្សា វាលខ្សាច់។ ហើយទីតាំង គឺពួកវាដឹង ពីអ្វីដែលអាចកើតឡើង នឹងអ្វីដែល ជាគ្រោះថ្នាក់ជំវិញខ្លួនវា ដោយវាភាពចេះរបស់វា វាបានសិក្សា របៀបនៃការធ្វើសំបុកនឹងរបៀប ពីការរស់នៅ ក្នុងលំនៅស្ថាន។ វាមិនដែលទៅ ទីដែលឆ្ងាយពី ដែលកំណត់របស់វាទេ។ បើវាទៅ វានឹងស្លាប់។ នៅក្នុងមេរៀននេះចំពោះអ្នកជំនួញ អ្នកក៏ត្រូវ ដឹងនូវអ្វីគ្រប់យ៉ាង អំពីជំនួញរបស់ខ្លួន (I say everything, I mean everything) ។ អ្នកត្រូវតែដឹងនូវ ផលិតផលដែលអ្នកលក់ពីដើមរហូតដល់ចប់ដោយលំអិត។ អ្នកនឹងមិនរំភើបទេ បើមានសំនួរ ដោយគ្មាន ចំលើយនោះ។ អ្នកត្រូវដឹងពីបច្ចេកទេសទីផ្សារ នឹង តំណែងគំរោង ពីការប្រគួត ប្រជែងជាមើល ។ល។ ហើយប្រសិនបើអ្នក មិនដឹងពីរឿង ទាំងអស់នេះ ទេអ្នក គួរតែសិក្សាពីវា!

៣. ភាពស្កប់ស្កល់

ពេលដែល Bald Eagle ចាប់ចំណីអ្វីមួយវានឹងចាប់តែមួយប៉ុណ្ណោះក្នុងពេលតែមួយ វាមិនអាចទៅ រួចទេបើវាចាប់ចំណីច្រើនក្នុងពេលតែមួយ ។ ប៉ុន្តែអ្នកត្រូវដឹង ពីរបៀបចាប់ ត្រីមួយ នោះអោយ បានជាក់លាក់ជាទីបំផុត។ Bald Eagle ជាសត្វដែលមាន ជំនាញខាង ហោះហើរព្រម ទាំងក្រញុំា ដ៏ខ្លាំងខ្លារបស់វា ថែមទាំងភ្នែកដ៏ពិសេសអាចមើលឃើញក្នុងទីឆ្ងាយបានយ៉ាងល្អនោះ រាល់ពេល ដែលវាចាប់ម្តងៗគឺទទួលបានជោកជ័យគ្រប់ពេលវេលា។ របកកំហើយនេះ ក៏ជាមេរៀន មួយយ៉ាង ធំធេងដែលចំពោះអ្នកជំនួញ។ អ្នកគួរតែកំណត់ ចំនួនផលិតផលអោយ បានច្បាស់ដែល អ្នកអាចកាន់កាប់បាន ហើយចំនួយផលិតផលនោះក៏ត្រូវនឹងជំនាញ នឹងសម្ថភាពរបស់ អ្នកផង ដែរ។ មានទស្សនៈបានពោលថាៈ បើអ្នកជាគោ កុំព្យាយាមលោតផ្លោះអោយដូចជាសេះ (if you are a cow don’t try to jump fences like a horse.) អ្នកដ៏ទៃគឺត្រឹមតែចាំសើចដាក់អ្នកប៉ុណ្ណោះ។ វាជាការប្រសើរណាស់ ប្រសិនបើអ្នកលក់ផលិតផល មួយបានល្អប្រសើរជាង ផលិតផលដប់ដោយលិតផលមក គឺប្រថុយប្រថាននោះ។

៤. ភាពក្លាហ៊ាន

Bald Eagles មានដៃគួរជីវិតនឹងមានភក្តីភាពគ្នាណាស់។ នៅលើទីខ្ពស់បក្សីទំាង ពីធ្លាក់ចុះដោយមាន ស្ថានភាពគ្រោះថ្នាក់ វិរៈភាពនៃសត្វនេះគឺចេះជួយគ្នា ដោយពួកវាចេះចែក ស្លាបគ្នាហើរទៅ កាន់ទីសុវត្ថិភាព។ នោះបង្ហាញពីភាពក្លាហ៊ាន។ ហើយអ្នកជំនួញ ក៏ត្រូវក្លាហ៊ាន ដើម្បីទទួល បាននូវភាពជោគជ័យនេះផងដែរ។ ភាពក្លាហ៊ាន ពីភាពផ្សេងគ្នានៃការសម្រេច ចិត្តដោយ មិនស្របគ្នាដោយការមិនប្រយ័ត្ថ ពីការសម្រេចចិត្ត ដោយការដឹកនំាទៅរក គ្រោះថ្នាក់ នោះ គឺ មិនមែនជាការសម្រេចចិត្តទេ តែវាជាការប្រថុយមួយយ៉ាងធំធេង។ ដូចដែលអ្នក បានឃើញ ហើយថា អ្នកជំនួយអាចសិក្សា ពីភាពដោះស្រាយបញ្ហាពីសត្វស្លាបនេះ Bald Eagle (ឥន្ទ្រីទំពែក ឫឥន្ទ្រីក្បាលសរ) ការចាប់ផ្តើមជំនួញបានល្អ ឫការចាប់ផ្តើមដោយមិនច្បាស់លាស់ អំពី ថ្ងៃអនាគត អ្នកអាចសិក្សាពី Bald Eagles បាន។

កែសម្រួលដោយៈMr365

Comments
Loading...